យ៉ូប 1:3-9 KHOV

3 លោក​មាន​ចៀម​៧​ពាន់ អូដ្ឋ​៣​ពាន់ គោ​៥០០​នឹម និង​លា​ញី​៥០០ ក៏​មាន​បាវ‌ព្រាវ​យ៉ាង​សន្ធឹក បាន​ជា​លោក​ធំ​ជាង​អស់​ទាំង​មនុស្ស នៅ​ប្រទេស​ខាង​កើត។

4 ឯ​កូន​ប្រុសៗ​របស់​លោក គេ​តែង​ជប់‌លៀង​គ្នា នៅ​ផ្ទះ​គេ​រៀង​ខ្លួន​តាម​វេន គេ​ក៏​ចាត់​ឲ្យ​ទៅ​ហៅ​ប្អូន​ស្រី​គេ​ទាំង​៣​នាក់ ឲ្យ​មក​បរិភោគ​ជា​មួយ​គ្នា

5 លុះ​កាល​បាន​ជប់‌លៀង​គ្នា​រួច​ហើយ នោះ​យ៉ូប​ក៏​ចាត់​ទៅ​ញែក​គេ​ចេញ​ជា​បរិសុទ្ធ រួច​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ថ្វាយ​ដង្វាយ​ដុត​តាម​ចំនួន​កូន​ទាំង​ប៉ុន្មាន ដោយ​នឹក​ថា ក្រែង​កូន​អញ​បាន​ធ្វើ​បាប ហើយ​មាន​ចិត្ត​លះ​ចោល​ព្រះ​យ៉ាង​ណា លោក​តែង‌តែ​ធ្វើ​ដូច្នេះ​ជា​ដរាប។

6 រីឯ​មាន​កាល​១​ថ្ងៃ ដែល​ពួក​កូន​ព្រះ​បាន​ទៅ​គាល់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​អារក្ស​សាតាំង​ក៏​មក​នៅ​ក្នុង​ចំណោម​គេ​ដែរ

7 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​សាតាំង​ថា ឯង​មក​ពី​ណា សាតាំង​ទូល​ឆ្លើយ​ថា មក​ពី​ដើរ​ចុះ​ឡើង​ទៅ​មក​នៅ​ផែនដី

8 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​សួរ​សាតាំង​ថា ឯង​បាន​សង្កេត​មើល​យ៉ូប ជា​អ្នក​បំរើ​អញ​ឬ​ទេ ដ្បិត​គ្មាន​អ្នក​ណា​មួយ នៅ​ផែនដី​ឲ្យ​ដូច​គាត់​ឡើយ ជា​អ្នក​ដែល​គ្រប់​លក្ខណ៍​ហើយ​ទៀង​ត្រង់ ក៏​កោត‌ខ្លាច​ដល់​ព្រះ ហើយ​ចៀស​ចេញ​ពី​សេចក្តី​អាក្រក់​ផង

9 សាតាំង​ទូល​ឆ្លើយ​ដល់​ព្រះ‌យេហូវ៉ា​ថា ដែល​យ៉ូប​កោត‌ខ្លាច​ដល់​ព្រះ‌អង្គ តើ​ឥត​មាន​ប្រយោជន៍​ទេ​ឬ