10 តើទ្រង់មិនបានចាក់ទូលបង្គំចេញដូចជាទឹកដោះ ហើយឲ្យទូលបង្គំកកខន់ដូចជាផែនទឹកដោះទេឬអី
11 ទ្រង់បានបំពាក់ទូលបង្គំដោយសាច់ និងស្បែក ព្រមទាំងថ្ពាន់ទូលបង្គំឲ្យជាប់គ្នាដោយឆ្អឹង និងសរសៃ
12 ទ្រង់បានប្រោសផ្តល់ជីវិត និងសេចក្តីសប្បុរសដល់ទូលបង្គំ ហើយការឃុំគ្រងរបស់ទ្រង់បានគាំពារជីវិតទូលបង្គំ។
13 ប៉ុន្តែសេចក្តីទាំងនេះទ្រង់បានលាក់ទុកនៅក្នុងព្រះហឫទ័យវិញ ទូលបង្គំដឹងហើយថា នេះនៅតែក្នុងទ្រង់ទេ
14 គឺថា បើទូលបង្គំធ្វើបាប នោះទ្រង់ចំណាំទូលបង្គំទុក ហើយទ្រង់មិនលែងឲ្យទូលបង្គំបានរួចពីទោសឡើយ
15 បើទូលបង្គំអាក្រក់មែន នោះវរហើយ តែបើសុចរិតវិញ នោះក៏មិនបានងើបក្បាលឡើងដែរ ដោយមានពេញជាសេចក្តីខ្មាស ហើយមើលតែសេចក្តីវេទនារបស់ទូលបង្គំ
16 បើកាលណាក្បាលទូលបង្គំងើបឡើង នោះទ្រង់ដេញទូលបង្គំដូចជាសិង្ហ រួចទ្រង់សំដែងព្រះចេស្តាយ៉ាងអស្ចារ្យលើទូលបង្គំទៀត