យ៉ូប 11:1-7 KHOV

1 នោះ​សូផារ សាសន៍​ន៉ាអាម៉ា ក៏​ឆ្លើយ​ឡើង​ថា

2 ដែល​មាន​ពាក្យ​សំដី​ជា​ច្រើន​ដល់​ម៉្លេះ តើ​មិន​គួរ​ឆ្លើយ​ត​ទេ​ឬ​អី តើ​គួរ​រាប់​មនុស្ស​ហៃ​និយាយ​ទុក​ជា​សុចរិត​ឬ

3 តើ​ពាក្យ​អំនួត​របស់​អ្នក​នឹង​ធ្វើ​ឲ្យ​មនុស្ស​នៅ​ស្ងៀម​បាន​ឬ កាល​ណា​អ្នក​ឡក‌ឡឺយ​យ៉ាង​នេះ តើ​មិន​ត្រូវ​ឲ្យ​មាន​គេ​ធ្វើ​ឲ្យ​អ្នក​ខ្មាស​ដែរ​ទេ​ឬ

4 ដ្បិត​អ្នក​ថា គោល‌លទ្ធិ​របស់​អ្នក​ជា​ស្អាត​សុទ្ធ ឥត​ខុស‌ឆ្គង​នៅ​ចំពោះ​ព្រះ‌នេត្រ​នៃ​ព្រះ

5 ឱ​បើ​ព្រះ​នឹង​មាន​ព្រះ‌បន្ទូល​មក ហើយ​បើក​ព្រះ‌រឹម​ទាស់​នឹង​អ្នក

6 ដើម្បី​នឹង​បង្ហាញ​ឲ្យ​អ្នក​ស្គាល់​សេចក្តី​អាថ៌‌កំបាំង​នៃ​ប្រាជ្ញា​ទៅ​អេះ នោះ​អ្នក​នឹង​ឃើញ​ថា ខ្លឹម​នៃ​សេចក្តី​នឹង​យល់​បាន​ច្រើន​យ៉ាង ដូច្នេះ ចូរ​ដឹង​ថា ព្រះ​ទ្រង់​យក​ទោស​ស្រាល​ជាង​សេចក្តី​ដែល​សំណំ​នឹង​អំពើ​ទុច្ចរិត​របស់​អ្នក​វិញ។

7 បើ​អ្នក​ខំ​ស្វែង​រក តើ​អាច​នឹង​ស្គាល់​សភាព​នៃ​ព្រះ​បាន ឬ​យល់​ដល់​សេចក្តី​គ្រប់​លក្ខណ៍​របស់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​បាន​ដែរ​ឬ