11 ដ្បិតទ្រង់ស្គាល់មនុស្សកំភូត ទ្រង់ក៏ឃើញសេចក្តីទុច្ចរិត ឥតចាំពិចារណាផង
12 មនុស្សមោឃគេឥតមានយោបល់សោះ អើ មនុស្សសុទ្ធតែកើតមកដូចជាកូនលាព្រៃ។
13 បើអ្នកតាំងចិត្តត្រឹមត្រូវឡើង ហើយប្រវាដៃទៅឯទ្រង់
14 ព្រមទាំងបោះបង់សេចក្តីអាក្រក់ដែលនៅដៃអ្នកចេញ ហើយមិនឲ្យមានសេចក្តីទុច្ចរិតណានៅក្នុងទីលំនៅរបស់អ្នកឡើយ
15 នោះប្រាកដជាអ្នកនឹងងើបមុខឡើងឥតមានប្រឡាក់អ្វីសោះ អើ អ្នកនឹងបានមាំមួនឥតភ័យខ្លាចអ្វីផង
16 ដ្បិតអ្នកនឹងភ្លេចសេចក្តីវេទនារបស់អ្នកទៅ រួចអ្នកនឹងនឹកចាំពីសេចក្តីនោះ ដូចជាចាំពីទឹកដែលហូរបាត់ហើយ
17 នោះជីវិតនៃអ្នកនឹងបានត្រចះថ្លាជាងពេលថ្ងៃត្រង់ បើសិនជាមានសេចក្តីងងឹតខ្លះ នោះនឹងបានដូចជាពេលព្រឹកព្រាងឡើងវិញ