យ៉ូប 11:14-20 KHOV

14 ព្រម​ទាំង​បោះ‌បង់​សេចក្តី​អាក្រក់​ដែល​នៅ​ដៃ​អ្នក​ចេញ ហើយ​មិន​ឲ្យ​មាន​សេចក្តី​ទុច្ចរិត​ណា​នៅ​ក្នុង​ទី​លំនៅ​របស់​អ្នក​ឡើយ

15 នោះ​ប្រាកដ​ជា​អ្នក​នឹង​ងើប​មុខ​ឡើង​ឥត​មាន​ប្រឡាក់​អ្វី​សោះ អើ អ្នក​នឹង​បាន​មាំ‌មួន​ឥត​ភ័យ​ខ្លាច​អ្វី​ផង

16 ដ្បិត​អ្នក​នឹង​ភ្លេច​សេចក្តី​វេទនា​របស់​អ្នក​ទៅ រួច​អ្នក​នឹង​នឹក​ចាំ​ពី​សេចក្តី​នោះ ដូច​ជា​ចាំ​ពី​ទឹក​ដែល​ហូរ​បាត់​ហើយ

17 នោះ​ជីវិត​នៃ​អ្នក​នឹង​បាន​ត្រចះ​ថ្លា​ជាង​ពេល​ថ្ងៃ​ត្រង់ បើ​សិន​ជា​មាន​សេចក្តី​ងងឹត​ខ្លះ នោះ​នឹង​បាន​ដូច​ជា​ពេល​ព្រឹក‌ព្រាង​ឡើង​វិញ

18 អ្នក​នឹង​បាន​សាន្ត‌ត្រាណ ដោយ​ព្រោះ​មាន​ទី​សង្ឃឹម អើ អ្នក​នឹង​ស្វែង​រក​ជុំវិញ រួច​នឹង​ដេក​សំរាក​ទៅ​ដោយ​សុខ‌សាន្ត

19 អ្នក​នឹង​ដេក​ទៅ​ឥត​មាន​អ្នក​ណា​បំភ័យ​អ្នក​ឡើយ ហើយ​មនុស្ស​ជា​ច្រើន​នឹង​មក​អង្វរ​ដល់​អ្នក

20 ឯ​ភ្នែក​នៃ​ពួក​មនុស្ស​អាក្រក់​វិញ នោះ​នឹង​ត្រូវ​ងងឹត​ទៅ គេ​នឹង​រក​ទី​ពឹង​គ្មាន ហើយ​សេចក្តី​សង្ឃឹម​របស់​គេ​នឹង​បាន​ជា​សេចក្តី​ស្លាប់​នោះ​ឯង។