17 នោះជីវិតនៃអ្នកនឹងបានត្រចះថ្លាជាងពេលថ្ងៃត្រង់ បើសិនជាមានសេចក្តីងងឹតខ្លះ នោះនឹងបានដូចជាពេលព្រឹកព្រាងឡើងវិញ
18 អ្នកនឹងបានសាន្តត្រាណ ដោយព្រោះមានទីសង្ឃឹម អើ អ្នកនឹងស្វែងរកជុំវិញ រួចនឹងដេកសំរាកទៅដោយសុខសាន្ត
19 អ្នកនឹងដេកទៅឥតមានអ្នកណាបំភ័យអ្នកឡើយ ហើយមនុស្សជាច្រើននឹងមកអង្វរដល់អ្នក
20 ឯភ្នែកនៃពួកមនុស្សអាក្រក់វិញ នោះនឹងត្រូវងងឹតទៅ គេនឹងរកទីពឹងគ្មាន ហើយសេចក្តីសង្ឃឹមរបស់គេនឹងបានជាសេចក្តីស្លាប់នោះឯង។