យ៉ូប 11:9-15 KHOV

9 បើ​នឹង​វាស់ នោះ​ក៏​វែង​ជាង​ផែនដី ហើយ​ធំ​ជាង​សមុទ្រ​ទៅ​ទៀត

10 បើ​ទ្រង់​យាង​កាត់​ទៅ ហើយ​កោះ​ឃុំ​អ្នក​ណា ព្រម​ទាំង​ហៅ​ប្រជុំ​ជំនុំ‌ជំរះ នោះ​តើ​អ្នក​ណា​អាច​នឹង​ឃាត់​ទ្រង់​បាន

11 ដ្បិត​ទ្រង់​ស្គាល់​មនុស្ស​កំភូត ទ្រង់​ក៏​ឃើញ​សេចក្តី​ទុច្ចរិត ឥត​ចាំ​ពិចារណា​ផង

12 មនុស្ស​មោឃ​គេ​ឥត​មាន​យោបល់​សោះ អើ មនុស្ស​សុទ្ធ​តែ​កើត​មក​ដូច​ជា​កូន​លា​ព្រៃ។

13 បើ​អ្នក​តាំង​ចិត្ត​ត្រឹម​ត្រូវ​ឡើង ហើយ​ប្រវា​ដៃ​ទៅ​ឯ​ទ្រង់

14 ព្រម​ទាំង​បោះ‌បង់​សេចក្តី​អាក្រក់​ដែល​នៅ​ដៃ​អ្នក​ចេញ ហើយ​មិន​ឲ្យ​មាន​សេចក្តី​ទុច្ចរិត​ណា​នៅ​ក្នុង​ទី​លំនៅ​របស់​អ្នក​ឡើយ

15 នោះ​ប្រាកដ​ជា​អ្នក​នឹង​ងើប​មុខ​ឡើង​ឥត​មាន​ប្រឡាក់​អ្វី​សោះ អើ អ្នក​នឹង​បាន​មាំ‌មួន​ឥត​ភ័យ​ខ្លាច​អ្វី​ផង