1 នោះយ៉ូបក៏ឆ្លើយឡើងថា
2 គ្មានផ្លូវសង្ស័យឡើយ មានតែអ្នករាល់គ្នាទេដែលជាមនុស្ស ហើយប្រាជ្ញានឹងរលត់ទៅជាមួយនឹងអ្នករាល់គ្នាជាពិត
3 ប៉ុន្តែ ខ្ញុំក៏មានយោបល់ដូចជាអ្នករាល់គ្នាដែរ ខ្ញុំមិនថោកថយជាងអ្នករាល់គ្នាទេ តើមានអ្នកណាដែលមិនស្គាល់សេចក្តីយ៉ាងនោះ
4 ខ្ញុំជាទីសើចឡកដល់មិត្រសំឡាញ់ខ្ញុំ ជាអ្នកដែលបានអំពាវនាវដល់ព្រះ ហើយទ្រង់ក៏ឆ្លើយមកផង គឺជាមនុស្សសុចរិតត្រឹមត្រូវ ដែលត្រូវគេសើចឡកឲ្យ
5 ក្នុងគំនិតនៃអ្នកដែលមានសេចក្តីសុខ នោះតែងមានសេចក្តីមើលងាយចំពោះគ្រោះថ្នាក់គេ សេចក្តីនោះឯងប្រុងប្រៀបសំរាប់អ្នកណាដែលភ្លាត់ជើង
6 ទីលំនៅរបស់ពួកចោរចេះតែមានសេចក្តីចំរើន ហើយពួកអ្នកដែលធ្វើឲ្យព្រះថ្នាំងថ្នាក់ព្រះហឫទ័យ ក៏តែងមានសេចក្តីសុខ គឺជាពួកអ្នកដែលទទួលតែអំណាចរបស់ខ្លួនទុកជាព្រះហើយ។