យ៉ូប 12:10-16 KHOV

10 ដែល​ជីវិត​នៃ​សត្វ​ទាំង‌ឡាយ សុទ្ធ​តែ​នៅ​ក្នុង​ព្រះ‌ហស្ត​ទ្រង់ ព្រម​ទាំង​ខ្យល់​ដង្ហើម​របស់​មនុស្ស​ផង​ដូច្នេះ

11 ឯ​ត្រចៀក តើ​មិន​ស្តាប់​យល់​ពាក្យ​សំដី ដូច​ជា​មាត់​ភ្លក់​ឲ្យ​ដឹង​រស​អាហារ​ដែរ​ទេ​ឬ​អី

12 មនុស្ស​ចាស់ៗ​តែង​មាន​ប្រាជ្ញា ហើយ​មនុស្ស​មាន​អាយុ​យឺន ទើប​មាន​យោបល់។

13 ឯ​ព្រះ​ទ្រង់​មាន​ទាំង​ប្រាជ្ញា និង​ឥទ្ធិ‌ឫទ្ធិ​ផង ទ្រង់​ក៏​មាន​ព្រះ‌ដំរិះ និង​យោបល់​ដែរ

14 មើល ទ្រង់​រំលំ ហើយ​គេ​នឹង​សង់​ឡើង​វិញ​មិន​បាន ទ្រង់​រាំង​ផ្លូវ​ដល់​មនុស្ស ហើយ​គ្មាន​អ្នក​ណា​អាច​នឹង​បើក​បាន​ឡើយ

15 មើល ទ្រង់​ទប់​ទឹក ហើយ​ទាំង​អស់​ក៏​រីង​ស្ងួត​ទៅ រួច​ទ្រង់​បើក​វិញ នោះ​ក៏​ហូរ​បង្ខូច​ផែនដី​អស់

16 ទ្រង់​មាន​កំឡាំង​ឫទ្ធិ ហើយ​នឹង​ប្រាជ្ញា ក៏​កំរាប​បាន​ទាំង​មនុស្ស​ឆោត និង​មនុស្ស​ឆ‌បោក​ផង