យ៉ូប 12:14-20 KHOV

14 មើល ទ្រង់​រំលំ ហើយ​គេ​នឹង​សង់​ឡើង​វិញ​មិន​បាន ទ្រង់​រាំង​ផ្លូវ​ដល់​មនុស្ស ហើយ​គ្មាន​អ្នក​ណា​អាច​នឹង​បើក​បាន​ឡើយ

15 មើល ទ្រង់​ទប់​ទឹក ហើយ​ទាំង​អស់​ក៏​រីង​ស្ងួត​ទៅ រួច​ទ្រង់​បើក​វិញ នោះ​ក៏​ហូរ​បង្ខូច​ផែនដី​អស់

16 ទ្រង់​មាន​កំឡាំង​ឫទ្ធិ ហើយ​នឹង​ប្រាជ្ញា ក៏​កំរាប​បាន​ទាំង​មនុស្ស​ឆោត និង​មនុស្ស​ឆ‌បោក​ផង

17 ទ្រង់​ដឹក‌នាំ​ពួក​អ្នក​ជួយ​គំនិត​ទៅ​តែ​ខ្លួន​ទទេ ហើយ​ប្រគល់​ពួក​ចៅ‌ក្រម​ទៅ​ក្នុង​សេចក្តី​ល្ងី‌ល្ងើ

18 ទ្រង់​រំលាយ​អំណាច​នៃ​ពួក​ស្តេច ហើយ​ចង​ខ្សែ​ភ្ជាប់​នៅ​ចង្កេះ​ផង

19 ទ្រង់​ក៏​ដឹក‌នាំ​ពួក​សង្ឃ​ទៅ​តែ​ខ្លួន​ទទេ ហើយ​ទំលាក់​ងារ​ពួក​មាន​អំណាច

20 ទ្រង់​ដក​ពាក្យ​សំដី​ពី​ពួក​អ្នក​ដែល​គួរ​ទុក​ចិត្ត​បាន ហើយ​ក៏​ដោះ​យក​យោបល់​ពី​ពួក​ចាស់‌ទុំ​ចេញ