យ៉ូប 12:20-25 KHOV

20 ទ្រង់​ដក​ពាក្យ​សំដី​ពី​ពួក​អ្នក​ដែល​គួរ​ទុក​ចិត្ត​បាន ហើយ​ក៏​ដោះ​យក​យោបល់​ពី​ពួក​ចាស់‌ទុំ​ចេញ

21 ទ្រង់​ចាក់​សេចក្តី​មើល‌ងាយ​ទៅ​លើ​ពួក​សេដ្ឋី ក៏​បន្ធូរ​ខ្សែ​ក្រវាត់​នៃ​ពួក​ខ្លាំង​ពូកែ

22 ទ្រង់​បើក​អស់​ទាំង​សេចក្តី​ជ្រៅ‌ជ្រះ​ចេញ​ពី​ងងឹត​មក ក៏​នាំ​យក​ម្លប់​សេចក្តី​ស្លាប់​ចេញ​មក ដាក់​នៅ​ពន្លឺ​ដែរ

23 ទ្រង់​ចំរើន​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ក៏​បំផ្លាញ​គេ​វិញ ទ្រង់​ពង្រីក​ឲ្យ​គេ​ធំ​ឡើង រួច​ក៏​ដឹក‌នាំ​គេ​ទៅ​ជា​ឈ្លើយ

24 ទ្រង់​ដក​ប្រាជ្ញា​ពី​ពួក​អ្នក​ជា​ប្រធាន​នៃ​បណ្តា‌ជន​នៅ​ផែនដី​ចេញ ហើយ​បណ្តាល​ឲ្យ​គេ​ដើរ​សាត់‌ព្រាត់ នៅ​ទី​រហោ‌ស្ថាន​ដែល​ឥត​មាន​ផ្លូវ​សោះ

25 គេ​ដើរ​ទ្រាប​ក្នុង​ទី​ងងឹត​ឥត​មាន​ពន្លឺ​សោះ ទ្រង់​ក៏​ធ្វើ​ឲ្យ​គេ​ដើរ​ទ្រេត‌ទ្រោត​ដូច​ជា​មនុស្ស​ស្រវឹង​ផង។