5 ក្នុងគំនិតនៃអ្នកដែលមានសេចក្តីសុខ នោះតែងមានសេចក្តីមើលងាយចំពោះគ្រោះថ្នាក់គេ សេចក្តីនោះឯងប្រុងប្រៀបសំរាប់អ្នកណាដែលភ្លាត់ជើង
6 ទីលំនៅរបស់ពួកចោរចេះតែមានសេចក្តីចំរើន ហើយពួកអ្នកដែលធ្វើឲ្យព្រះថ្នាំងថ្នាក់ព្រះហឫទ័យ ក៏តែងមានសេចក្តីសុខ គឺជាពួកអ្នកដែលទទួលតែអំណាចរបស់ខ្លួនទុកជាព្រះហើយ។
7 ចូរអ្នកសួរសត្វតិរច្ឆានឥឡូវចុះ វានឹងបង្រៀនអ្នក ហើយសត្វស្លាប ដែលហើរលើអាកាសផង វានឹងប្រាប់ឲ្យអ្នកដឹង
8 ឬឲ្យនិយាយនឹងដីចុះ នោះនឹងបង្រៀនអ្នកដែរ ហើយត្រីនៅសមុទ្រនឹងថ្លែងប្រាប់មកអ្នក
9 ក្នុងពួកទាំងនោះ តើមានណាមួយដែលមិនដឹងថា ព្រះហស្តនៃព្រះយេហូវ៉ាបានបង្កើតទាំងអស់
10 ដែលជីវិតនៃសត្វទាំងឡាយ សុទ្ធតែនៅក្នុងព្រះហស្តទ្រង់ ព្រមទាំងខ្យល់ដង្ហើមរបស់មនុស្សផងដូច្នេះ
11 ឯត្រចៀក តើមិនស្តាប់យល់ពាក្យសំដី ដូចជាមាត់ភ្លក់ឲ្យដឹងរសអាហារដែរទេឬអី