យ៉ូប 13:10-16 KHOV

10 បើ​អ្នក​រាល់​គ្នា​លំអៀង​ទៅ​ខាង​ណា​ដោយ​សំងាត់ នោះ​ប្រាកដ​ជា​ទ្រង់​នឹង​បន្ទោស​ដល់​អ្នក​រាល់​គ្នា​ហើយ

11 តើ​តេជា‌នុភាព​របស់​ទ្រង់​មិន​នាំ​ឲ្យ​អ្នក​រាល់​គ្នា​កោត‌ខ្លាច ហើយ​សេចក្តី​ស្ញែង​ខ្លាច​របស់​ទ្រង់​មិន​គ្រប​លើ​អ្នក​រាល់​គ្នា​ទេ​ឬ

12 សេចក្តី​ដែល​អ្នក​រាល់​គ្នា​ពោល​អាង នោះ​សុទ្ធ​តែ​ជា​ផេះ​ទាំង​អស់ សេចក្តី​ដោះសា​របស់​អ្នក​រាល់​គ្នា សុទ្ធ​តែ​ជា​ភក់​ទទេ។

13 សូម​នៅ​ស្ងៀម​សិន កុំ​ធ្វើ​ខ្ញុំ ខ្ញុំ​ចង់​និយាយ​នឹង​អ្នក​រាល់​គ្នា រួច​តាម​តែ​កើត​ជា​យ៉ាង​ណា​ក៏​ដោយ​ចុះ

14 ខ្ញុំ​នឹង​ចាប់​ពាំ​សាច់​របស់​ខ្ញុំ ហើយ​កាន់​ជីវិត​របស់​ខ្ញុំ​ទុក​នៅ​ដៃ​ដូច្នេះ​ធ្វើ​អី

15 ទោះ​បើ​ទ្រង់​សំឡាប់​ខ្ញុំ​ក៏​ដោយ គង់​តែ​ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់​ដែរ ប៉ុន្តែ​ខ្ញុំ​នឹង​ចេះ​តែ​ជជែក ពី​សេចក្តី​សុចរិត​នៃ​ផ្លូវ​ខ្ញុំ​នៅ​ចំពោះ​ទ្រង់

16 ហើយ​នេះ​នឹង​បាន​ជា​សេចក្តី​សង្គ្រោះ​ដល់​ខ្ញុំ​ដែរ គឺ​ថា​មនុស្ស​ទមិល​ល្មើស​នឹង​ចូល​ទៅ​នៅ​ចំពោះ​ទ្រង់​មិន​បាន