11 តើតេជានុភាពរបស់ទ្រង់មិននាំឲ្យអ្នករាល់គ្នាកោតខ្លាច ហើយសេចក្តីស្ញែងខ្លាចរបស់ទ្រង់មិនគ្របលើអ្នករាល់គ្នាទេឬ
12 សេចក្តីដែលអ្នករាល់គ្នាពោលអាង នោះសុទ្ធតែជាផេះទាំងអស់ សេចក្តីដោះសារបស់អ្នករាល់គ្នា សុទ្ធតែជាភក់ទទេ។
13 សូមនៅស្ងៀមសិន កុំធ្វើខ្ញុំ ខ្ញុំចង់និយាយនឹងអ្នករាល់គ្នា រួចតាមតែកើតជាយ៉ាងណាក៏ដោយចុះ
14 ខ្ញុំនឹងចាប់ពាំសាច់របស់ខ្ញុំ ហើយកាន់ជីវិតរបស់ខ្ញុំទុកនៅដៃដូច្នេះធ្វើអី
15 ទោះបើទ្រង់សំឡាប់ខ្ញុំក៏ដោយ គង់តែខ្ញុំនឹងទុកចិត្តដល់ទ្រង់ដែរ ប៉ុន្តែខ្ញុំនឹងចេះតែជជែក ពីសេចក្តីសុចរិតនៃផ្លូវខ្ញុំនៅចំពោះទ្រង់
16 ហើយនេះនឹងបានជាសេចក្តីសង្គ្រោះដល់ខ្ញុំដែរ គឺថាមនុស្សទមិលល្មើសនឹងចូលទៅនៅចំពោះទ្រង់មិនបាន
17 ចូរប្រុងស្តាប់សេចក្តីរបស់ខ្ញុំចុះ ហើយឲ្យសេចក្តីថ្លែងប្រាប់របស់ខ្ញុំបានចូលក្នុងត្រចៀកអ្នករាល់គ្នាផង