យ៉ូប 13:15-21 KHOV

15 ទោះ​បើ​ទ្រង់​សំឡាប់​ខ្ញុំ​ក៏​ដោយ គង់​តែ​ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់​ដែរ ប៉ុន្តែ​ខ្ញុំ​នឹង​ចេះ​តែ​ជជែក ពី​សេចក្តី​សុចរិត​នៃ​ផ្លូវ​ខ្ញុំ​នៅ​ចំពោះ​ទ្រង់

16 ហើយ​នេះ​នឹង​បាន​ជា​សេចក្តី​សង្គ្រោះ​ដល់​ខ្ញុំ​ដែរ គឺ​ថា​មនុស្ស​ទមិល​ល្មើស​នឹង​ចូល​ទៅ​នៅ​ចំពោះ​ទ្រង់​មិន​បាន

17 ចូរ​ប្រុង​ស្តាប់​សេចក្តី​របស់​ខ្ញុំ​ចុះ ហើយ​ឲ្យ​សេចក្តី​ថ្លែង​ប្រាប់​របស់​ខ្ញុំ​បាន​ចូល​ក្នុង​ត្រចៀក​អ្នក​រាល់​គ្នា​ផង

18 មើល ឥឡូវ​នេះ ខ្ញុំ​បាន​រៀប‌រៀង​រឿង​ខ្ញុំ​ដោយ​លំដាប់ ខ្ញុំ​ដឹង​ហើយ ថា​ខ្ញុំ​នៅ​ខាង​សុចរិត

19 តើ​មាន​អ្នក​ណា​ហ៊ាន​តវ៉ា​នឹង​ខ្ញុំ បើ​មាន នោះ​ខ្ញុំ​នឹង​នៅ​ស្ងៀម ហើយ​ព្រម​ប្រគល់​វិញ្ញាណ​ទៅ​វិញ។

20 ឱ​សូម​ព្រះ​ទ្រង់​ប្រោស​សេចក្តី​តែ​២​មុខ​នេះ ដល់​ទូល‌បង្គំ​ចុះ នោះ​ទូល‌បង្គំ​នឹង​មិន​លាក់​ខ្លួន​ពី​ព្រះ‌ភក្ត្រ​ទ្រង់​ឡើយ

21 គឺ​សូម​ទ្រង់​ដក​ព្រះ‌ហស្ត​ឲ្យ​ឆ្ងាយ​ពី​ទូល‌បង្គំ​ចេញ ហើយ​សូម​កុំ​ឲ្យ​សេចក្តី​ស្ញែង​ខ្លាច​របស់​ទ្រង់ មក​បំភ័យ​ទូល‌បង្គំ​ទៀត