20 ឱសូមព្រះទ្រង់ប្រោសសេចក្តីតែ២មុខនេះ ដល់ទូលបង្គំចុះ នោះទូលបង្គំនឹងមិនលាក់ខ្លួនពីព្រះភក្ត្រទ្រង់ឡើយ
21 គឺសូមទ្រង់ដកព្រះហស្តឲ្យឆ្ងាយពីទូលបង្គំចេញ ហើយសូមកុំឲ្យសេចក្តីស្ញែងខ្លាចរបស់ទ្រង់ មកបំភ័យទូលបង្គំទៀត
22 នោះសូមទ្រង់ហៅទូលបង្គំចុះ ទូលបង្គំនឹងឆ្លើយតប ឬសូមឲ្យទូលបង្គំទូលដល់ទ្រង់ ហើយទ្រង់មានព្រះបន្ទូលឆ្លើយមកវិញ
23 តើសេចក្តីទុច្ចរិត និងអំពើបាបរបស់ទូលបង្គំមានប៉ុន្មាន សូមទ្រង់សំដែងឲ្យទូលបង្គំបានស្គាល់អស់ទាំងសេចក្តីរំលង និងអំពើបាបរបស់ទូលបង្គំផង
24 ហេតុអ្វីបានជាទ្រង់លាក់ព្រះភក្ត្រ ហើយទុកទូលបង្គំដូចជាខ្មាំងសត្រូវដូច្នេះ
25 ទ្រង់នឹងវាយស្លឹកឈើដែលខ្យល់ផាត់ទៅមកធ្វើអី ហើយដេញតាមចំបើងក្រៀមឬអី
26 ហេតុអ្វីបានជាទ្រង់បានកត់ទុកអស់ទាំងសេចក្តីជូរល្វីងទាស់នឹងទូលបង្គំ ហើយឲ្យទូលបង្គំទទួលទោសនៃបាបដែលបានធ្វើពីកាលនៅក្មេងមកដូច្នេះ