យ៉ូប 13:4-10 KHOV

4 ឯ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​អ្នក​បង្កើត​សេចក្តី​កំភូត​ទទេ អ្នក​រាល់​គ្នា​ជា​គ្រូ‌ពេទ្យ​ឥត​ប្រយោជន៍​ទាំង​អស់

5 ឱ​បើ​អ្នក​រាល់​គ្នា​នឹង​នៅ​ស្ងៀម​វិញ​ទៅ​អេះ នោះ​នឹង​សំដែង​ថា អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា​មែន

6 ដូច្នេះ ចូរ​ស្តាប់​សេចក្តី​ត​តប​របស់​ខ្ញុំ ហើយ​ផ្ទៀង​ត្រចៀក​ស្តាប់​សេចក្តី​អង្វរ​របស់​បបូរ​មាត់​ខ្ញុំ​សិន

7 តើ​អ្នក​រាល់​គ្នា​នឹង​និយាយ​សេចក្តី​ទុច្ចរិត ដោយ​យល់​ដល់​ព្រះ ព្រម​ទាំង​សេចក្តី​កំភូត​ផង​ឬ​អី

8 តើ​ចង់​យោគ‌យល់​ខាង​ព្រះ ហើយ​តាំង​ខ្លួន​ជា​អ្នក​កាន់​ក្តី​ជំនួស​ទ្រង់​ឬ

9 អ្នក​រាល់​គ្នា​សុខ​ចិត្ត​ឲ្យ​ទ្រង់​ស្ទង់​ចិត្ត​នៃ​អ្នក​ឬ​ទេ ឬ​អ្នក​រាល់​គ្នា​គិត​បញ្ឆោត​ទ្រង់​ដូច​ជា​បញ្ឆោត​មនុស្ស​ដែរ

10 បើ​អ្នក​រាល់​គ្នា​លំអៀង​ទៅ​ខាង​ណា​ដោយ​សំងាត់ នោះ​ប្រាកដ​ជា​ទ្រង់​នឹង​បន្ទោស​ដល់​អ្នក​រាល់​គ្នា​ហើយ