8 តើចង់យោគយល់ខាងព្រះ ហើយតាំងខ្លួនជាអ្នកកាន់ក្តីជំនួសទ្រង់ឬ
9 អ្នករាល់គ្នាសុខចិត្តឲ្យទ្រង់ស្ទង់ចិត្តនៃអ្នកឬទេ ឬអ្នករាល់គ្នាគិតបញ្ឆោតទ្រង់ដូចជាបញ្ឆោតមនុស្សដែរ
10 បើអ្នករាល់គ្នាលំអៀងទៅខាងណាដោយសំងាត់ នោះប្រាកដជាទ្រង់នឹងបន្ទោសដល់អ្នករាល់គ្នាហើយ
11 តើតេជានុភាពរបស់ទ្រង់មិននាំឲ្យអ្នករាល់គ្នាកោតខ្លាច ហើយសេចក្តីស្ញែងខ្លាចរបស់ទ្រង់មិនគ្របលើអ្នករាល់គ្នាទេឬ
12 សេចក្តីដែលអ្នករាល់គ្នាពោលអាង នោះសុទ្ធតែជាផេះទាំងអស់ សេចក្តីដោះសារបស់អ្នករាល់គ្នា សុទ្ធតែជាភក់ទទេ។
13 សូមនៅស្ងៀមសិន កុំធ្វើខ្ញុំ ខ្ញុំចង់និយាយនឹងអ្នករាល់គ្នា រួចតាមតែកើតជាយ៉ាងណាក៏ដោយចុះ
14 ខ្ញុំនឹងចាប់ពាំសាច់របស់ខ្ញុំ ហើយកាន់ជីវិតរបស់ខ្ញុំទុកនៅដៃដូច្នេះធ្វើអី