យ៉ូប 14:17-22 KHOV

17 សេចក្តី​រំលង​របស់​ទូល‌បង្គំ​បាន​ខ្ចប់​បិទ​ត្រា​ទុក ហើយ​ទ្រង់​បិទ​ភ្ជាប់​អំពើ​អាក្រក់​របស់​ទូល‌បង្គំ​ផង។

18 ឯ​ភ្នំ​ដែល​រលុះ​បាក់​ចុះ នោះ​ត្រូវ​ខ្ទេច‌ខ្ទី ហើយ​ថ្ម​ត្រូវ​ខ្ចាត់​ចេញ​ពី​កន្លែង​ទៅ

19 ឯ​ទឹក​ក៏​ហូរ​បន្សឹក​ថ្ម ហើយ​ជំនន់​ក៏​ហូរ​ចំរោះ​ដី គឺ​យ៉ាង​នោះ​ដែល​ទ្រង់​បំផ្លាញ​សេចក្តី​សង្ឃឹម​របស់​មនុស្ស​ទៅ

20 ទ្រង់​កំរាប​គេ​ជា​ដរាប រួច​គេ​បាត់​ទៅ ទ្រង់​បំផ្លាស់​បំប្រែ​ភាព​របស់​គេ ហើយ​កំចាត់​គេ​ទៅ

21 កូន​ចៅ​របស់​គេ​មាន​កិត្តិយស​ឡើង តែ​គេ​មិន​ដឹង​ទេ វា​ត្រូវ​បន្ទាប​ចុះ តែ​គេ​មិន​សំគាល់​ដឹង​អ្វី​សោះ

22 គេ​ដឹង​ឈឺ​តែ​ចំពោះ​ខ្លួន​គេ ហើយ​មាន​សេចក្តី​ទុក្ខ​ព្រួយ​តែ​ចំពោះ​ចិត្ត​ខ្លួន​ប៉ុណ្ណោះ។