យ៉ូប 14:6-12 KHOV

6 នោះ​សូម​ទ្រង់​បែរ​ព្រះ‌ភក្ត្រ​ចេញ​ពី​គេ​ទៅ ដើម្បី​ឲ្យ​គេ​បាន​ឈប់​សំរាក​ចុះ គឺ​បែរ​ចេញ​ដរាប​ដល់​គេ​បាន​សំរេច​ពេល​កំណត់ ដូច​ជា​ជើង​ឈ្នួល

7 ដ្បិត​បើ​ដើម​ឈើ​ត្រូវ​កាប់​រំលំ​ទៅ នោះ​មាន​សង្ឃឹម​ថា នឹង​ពន្លក​ឡើង​ទៀត ហើយ​ថា នឹង​មិន​ខាន​មាន​មែក​ខ្ចី​ទៀត​ឡើយ

8 ហើយ​ទោះ​បើ​ឫស​ក្រៀម​ទៅ ហើយ​គល់​ងាប់​នៅ​ក្នុង​ដី

9 គង់​តែ​នឹង​ប៉ិច​ឡើង ដោយ​ធុំ​ក្លិន​ទឹក ព្រម​ទាំង​បែក​មែក​ដូច​ជា​ដើម​ថ្មី​វិញ

10 ឯ​មនុស្ស​វិញ គេ​ស្លាប់ ហើយ​ក៏​ពុក‌រលួយ​ទៅ អើ មនុស្ស​ប្រគល់​វិញ្ញាណ​ទៅ នោះ​តើ​គេ​នៅ​ឯ​ណា

11 ឯ​ទឹក​ភ្លៀង​ខាន​មក​ពី​សមុទ្រ រួច​ស្ទឹង​រីង​ស្ងួត​ទៅ​យ៉ាង​ណា

12 នោះ​មនុស្ស​ក៏​ដេក​ទៅ​ឥត​ក្រោក​ឡើង​ទៀត​យ៉ាង​នោះ​ដែរ គេ​នឹង​មិន​ភ្ញាក់​ឡើង​វិញ ឬ​អ្នក​ណា​ដាស់​ឲ្យ​គេ​ភ្ញាក់​ពី​ដេក​ឡើង​ឡើយ ដរាប​ដល់​ផ្ទៃ​មេឃ​សូន្យ​បាត់​ទៅ។