យ៉ូប 15:10-16 KHOV

10 ខាង​យើង​មាន​ទាំង​មនុស្ស​ក្បាល​ស្កូវ និង​មនុស្ស​អាយុ​ច្រើន ដែល​ចាស់​ជាង​ឪពុក​អ្នក​ទៅ​ទៀត

11 តើ​អ្នក​រាប់​សេចក្តី​កំសាន្ត​របស់​ព្រះ​ថា មិន​គ្រាន់​ដល់​អ្នក ព្រម​ទាំង​សេចក្តី​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អ្នក ដោយ​ផ្អែម​ពីរោះ​ផង​ឬ​អី

12 ហេតុ​អ្វី​បាន​ជា​អ្នក​បណ្តោយ​ទៅ​តាម​ចិត្ត ហើយ​មិច​ភ្នែក​ដូច្នេះ

13 ហេតុ​អ្វី​បាន​ជា​អ្នក​បំបែរ​ចិត្ត​ទៅ​ទាស់​នឹង​ព្រះ ហើយ​បណ្តោយ​ឲ្យ​មាត់​ពោល​សេចក្តី​យ៉ាង​នេះ​ចេញ​មក

14 តើ​មនុស្ស​ជា​អ្វី​ដែល​នឹង​ត្រូវ​បាន​បរិសុទ្ធ ជា​មនុស្ស​កើត​មក​ពី​មនុស្ស​ស្រី ដែល​នឹង​ត្រូវ​បាន​សុចរិត​នោះ

15 មើល ទ្រង់​មិន​ទុក​ចិត្ត​នឹង​ពួក​បរិសុទ្ធ​របស់​ទ្រង់ ហើយ​ផ្ទៃ​មេឃ​ក៏​មិន​បរិសុទ្ធ នៅ​ព្រះ‌នេត្រ​ទ្រង់​ដែរ

16 ចំណង់​បើ​ម្នាក់​ដែល​គួរ​តែ​ខ្ពើម ហើយ​ស្មោក‌គ្រោក ជា​អ្នក​ដែល​ផឹក​សេចក្តី​អាក្រក់​ដូច​ជា​ទឹក តើ​នឹង​ជា​យ៉ាង​ណា​ទៅ។