យ៉ូប 15:16-22 KHOV

16 ចំណង់​បើ​ម្នាក់​ដែល​គួរ​តែ​ខ្ពើម ហើយ​ស្មោក‌គ្រោក ជា​អ្នក​ដែល​ផឹក​សេចក្តី​អាក្រក់​ដូច​ជា​ទឹក តើ​នឹង​ជា​យ៉ាង​ណា​ទៅ។

17 ខ្ញុំ​នឹង​សំដែង​ឲ្យ​អ្នក​ដឹង ចូរ​ស្តាប់​ចុះ ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​សេចក្តី​ដែល​ខ្ញុំ​បាន​ឃើញ​ហើយ

18 គឺ​ជា​សេចក្តី​ដែល​ពួក​អ្នក​ប្រាជ្ញ​បាន​ពោល​ត​មក តាំង​តែ​ពី​ពួក​អយ្យកោ​គេ ឥត​លាក់​ទុក​ឡើយ

19 ជា​ពួក​តែ​១​ដែល​បាន​ទទួល​គ្រង​ស្រុក ឥត​មាន​សាសន៍​ដទៃ​ណា​ចូល​មក​ក្នុង​ពួក​គេ​ឡើយ

20 គឺ​ថា មនុស្ស​អាក្រក់​រមែង​រង​ទុក្ខ ដោយ​ឈឺ​ចាប់​គ្រប់​១​ជីវិត​របស់​គេ ឯ​អស់​ចំនួន​ឆ្នាំ​គេ​បាន​លាក់​ទុក​សំរាប់​មនុស្ស​គំហក‌កំហែង

21 មាន​សូរ​គួរ​ស្ញែង​ខ្លាច​ឮ​ដល់​ត្រចៀក​គេ ក្នុង​ពេល​ដែល​កំពុង​តែ​ចំរើន នោះ​មេ​បំផ្លាញ​នឹង​មក​លើ​គេ

22 គេ​គ្មាន​សង្ឃឹម​នឹង​ត្រឡប់​ពី​ទី​ងងឹត​មក​វិញ​ទេ ហើយ​ក៏​ស្មាន​ថា មាន​ដាវ​នៅ​រង់‌ចាំ​គេ​ដែរ