21 មានសូរគួរស្ញែងខ្លាចឮដល់ត្រចៀកគេ ក្នុងពេលដែលកំពុងតែចំរើន នោះមេបំផ្លាញនឹងមកលើគេ
22 គេគ្មានសង្ឃឹមនឹងត្រឡប់ពីទីងងឹតមកវិញទេ ហើយក៏ស្មានថា មានដាវនៅរង់ចាំគេដែរ
23 គេដើរចេញទៅឯទីនេះផងនោះផង រកអាហារបរិភោគទាំងសួរថា តើនៅឯណា គេស្មានប្រាកដថា វេលាលំបាកជិតមកដល់គេហើយ
24 មានទុក្ខលំបាក និងសេចក្តីចង្អៀតចិត្តមកបំភ័យគេ ក៏បង្គ្របឈ្នះគេដូចជាស្តេចណាដែលរៀបជាស្រេចនឹងទៅច្បាំង
25 ពីព្រោះគេបានលូកដៃទៅទាស់នឹងព្រះ ហើយក៏ប្រព្រឹត្តដោយឆ្មើងឆ្មៃ នៅចំពោះព្រះដ៏មានគ្រប់ព្រះចេស្តា
26 គេរត់ទៅលើទ្រង់ដោយកត្រង់ ហើយបាំងខ្លួននឹងពកខែលយ៉ាងក្រាស់
27 ព្រោះគេមានសាច់មុខធាត់ពេញ ហើយបានឡើងសាច់ខ្នន់ៗនៅចង្កេះផង