យ៉ូប 15:22-28 KHOV

22 គេ​គ្មាន​សង្ឃឹម​នឹង​ត្រឡប់​ពី​ទី​ងងឹត​មក​វិញ​ទេ ហើយ​ក៏​ស្មាន​ថា មាន​ដាវ​នៅ​រង់‌ចាំ​គេ​ដែរ

23 គេ​ដើរ​ចេញ​ទៅ​ឯ​ទី​នេះ​ផង​នោះ​ផង រក​អាហារ​បរិភោគ​ទាំង​សួរ​ថា តើ​នៅ​ឯ​ណា គេ​ស្មាន​ប្រាកដ​ថា វេលា​លំបាក​ជិត​មក​ដល់​គេ​ហើយ

24 មាន​ទុក្ខ​លំបាក និង​សេចក្តី​ចង្អៀត​ចិត្ត​មក​បំភ័យ​គេ ក៏​បង្គ្រប​ឈ្នះ​គេ​ដូច​ជា​ស្តេច​ណា​ដែល​រៀប​ជា​ស្រេច​នឹង​ទៅ​ច្បាំង

25 ពី​ព្រោះ​គេ​បាន​លូក​ដៃ​ទៅ​ទាស់​នឹង​ព្រះ ហើយ​ក៏​ប្រព្រឹត្ត​ដោយ​ឆ្មើង‌ឆ្មៃ នៅ​ចំពោះ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា

26 គេ​រត់​ទៅ​លើ​ទ្រង់​ដោយ​ក​ត្រង់ ហើយ​បាំង​ខ្លួន​នឹង​ពក​ខែល​យ៉ាង​ក្រាស់

27 ព្រោះ​គេ​មាន​សាច់​មុខ​ធាត់​ពេញ ហើយ​បាន​ឡើង​សាច់​ខ្នន់ៗ​នៅ​ចង្កេះ​ផង

28 គេ​អាស្រ័យ​នៅ​ក្នុង​ទី​ក្រុង​ស្ងាត់​ឈឹង ក្នុង​ផ្ទះ​ឥត​មាន​មនុស្ស​នៅ ដែល​ហៀប​នឹង​រលំ​ហើយ