យ៉ូប 15:30-35 KHOV

30 គេ​នឹង​ចេញ​ពី​សេចក្តី​ងងឹត​មិន​រួច អណ្តាត​ភ្លើង​នឹង​ធ្វើ​ឲ្យ​មែក​គេ​ស្វិត​ក្រៀម​ទៅ ហើយ​គេ​នឹង​ត្រូវ​ផាត់​បាត់​ទៅ ដោយ​ខ្យល់​ពី​ព្រះ‌ឱស្ឋ​នៃ​ទ្រង់

31 កុំ​បី​ឲ្យ​គេ​បញ្ឆោត​ខ្លួន ដោយ​ទុក​ចិត្ត​នឹង​សេចក្តី​អសារ​ឥត​ការ​ឡើយ ដ្បិត​យ៉ាង​នោះ សេចក្តី​អសារ​ឥត​ការ​នឹង​បាន​ជា​រង្វាន់​ដល់​គេ

32 ការ​នោះ​នឹង​បាន​សំរេច​មុន​ពេល​កំណត់​របស់​គេ​ផង ឯ​មែក គេ​នឹង​មិន​បាន​ខៀវ​ស្រស់​ទៀត​ទេ

33 គេ​នឹង​រលាស់​ជំរុះ​ផ្លែ​ខ្ចី​របស់​ខ្លួន​អស់​ទៅ ដូច​ជា​ដើម​ទំពាំង‌បាយ‌ជូរ ហើយ​នឹង​ឲ្យ​ផ្កា​ខ្លួន​ជ្រុះ​ចុះ ដូច​ជា​ដើម​អូលីវ​ដែរ

34 ដ្បិត​ពួក​មនុស្ស​ទមិល​ល្មើស​នឹង​កើត​ផល​មិន​បាន ហើយ​ភ្លើង​នឹង​ឆេះ​បន្សុស​ទី​លំនៅ​របស់​ពួក​ដែល​ស៊ី​សំណូក​ផង

35 គេ​មាន​គភ៌​បង្កើត​ជា​សេចក្តី​អាក្រក់ ហើយ​ក៏​សំរាល​ចេញ​មក​ជា​សេចក្តី​ទុច្ចរិត ឯ​ចិត្ត​គេ តែង‌តែ​រៀប​ឧបាយ​ទុក។