32 ការនោះនឹងបានសំរេចមុនពេលកំណត់របស់គេផង ឯមែក គេនឹងមិនបានខៀវស្រស់ទៀតទេ
33 គេនឹងរលាស់ជំរុះផ្លែខ្ចីរបស់ខ្លួនអស់ទៅ ដូចជាដើមទំពាំងបាយជូរ ហើយនឹងឲ្យផ្កាខ្លួនជ្រុះចុះ ដូចជាដើមអូលីវដែរ
34 ដ្បិតពួកមនុស្សទមិលល្មើសនឹងកើតផលមិនបាន ហើយភ្លើងនឹងឆេះបន្សុសទីលំនៅរបស់ពួកដែលស៊ីសំណូកផង
35 គេមានគភ៌បង្កើតជាសេចក្តីអាក្រក់ ហើយក៏សំរាលចេញមកជាសេចក្តីទុច្ចរិត ឯចិត្តគេ តែងតែរៀបឧបាយទុក។