យ៉ូប 16:1-6 KHOV

1 នោះ​យ៉ូប​ក៏​ឆ្លើយ​ឡើង​ថា

2 ខ្ញុំ​បាន​ឮ​សេចក្តី​យ៉ាង​នោះ​ជា​ច្រើន​ហើយ អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​អ្នក​កំសាន្ត​ចិត្ត ដែល​នាំ​ឲ្យ​ល្វើយ​វិញ

3 តើ​ពាក្យ​ជា​អសារ​ឥត​ការ​ទាំង​នេះ​នឹង​ចប់​ចុះ​ត្រឹម​ណា តើ​មាន​អ្វី​បណ្តាល​ឲ្យ​អ្នក​រាល់​គ្នា​តប​មក​ដូច្នេះ

4 ខ្ញុំ​ក៏​និយាយ​ដូច​ជា​អ្នក​រាល់​គ្នា​បាន​ដែរ បើ​សិន​ជា​ព្រលឹង​នៃ​អ្នក​រាល់​គ្នា នៅ​ក្នុង​សណ្ឋាន​នៃ​ព្រលឹង​ខ្ញុំ នោះ​ខ្ញុំ​នឹង​ប្រមុំ​ពាក្យ​មក​ទាស់​នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​គ្រវី​ក្បាល​នឹង​អ្នក​បាន​ដែរ

5 ប៉ុន្តែ​ខ្ញុំ​នឹង​បញ្ចេញ​ពាក្យ​ចំរើន​កំឡាំង​ដល់​អ្នក​រាល់​គ្នា​វិញ ហើយ​បបូរ​មាត់​ខ្ញុំ​នឹង​រក​បន្ធូរ​ទុក្ខ​របស់​អ្នក​រាល់​គ្នា​ដែរ។

6 តែ​ឥឡូវ​នេះ ទោះ​បើ​ខ្ញុំ​និយាយ​ទៅ គង់​តែ​សេចក្តី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ​មិន​អន់​ថយ​ដែរ ហើយ​បើ​ស្ងៀម​នៅ នោះ​តើ​ខ្ញុំ​បាន​ធូរ​យ៉ាង​ណា