1 នោះយ៉ូបក៏ឆ្លើយឡើងថា
2 ខ្ញុំបានឮសេចក្តីយ៉ាងនោះជាច្រើនហើយ អ្នករាល់គ្នាសុទ្ធតែជាអ្នកកំសាន្តចិត្ត ដែលនាំឲ្យល្វើយវិញ
3 តើពាក្យជាអសារឥតការទាំងនេះនឹងចប់ចុះត្រឹមណា តើមានអ្វីបណ្តាលឲ្យអ្នករាល់គ្នាតបមកដូច្នេះ
4 ខ្ញុំក៏និយាយដូចជាអ្នករាល់គ្នាបានដែរ បើសិនជាព្រលឹងនៃអ្នករាល់គ្នា នៅក្នុងសណ្ឋាននៃព្រលឹងខ្ញុំ នោះខ្ញុំនឹងប្រមុំពាក្យមកទាស់នឹងអ្នករាល់គ្នា ព្រមទាំងគ្រវីក្បាលនឹងអ្នកបានដែរ
5 ប៉ុន្តែខ្ញុំនឹងបញ្ចេញពាក្យចំរើនកំឡាំងដល់អ្នករាល់គ្នាវិញ ហើយបបូរមាត់ខ្ញុំនឹងរកបន្ធូរទុក្ខរបស់អ្នករាល់គ្នាដែរ។
6 តែឥឡូវនេះ ទោះបើខ្ញុំនិយាយទៅ គង់តែសេចក្តីទុក្ខព្រួយរបស់ខ្ញុំមិនអន់ថយដែរ ហើយបើស្ងៀមនៅ នោះតើខ្ញុំបានធូរយ៉ាងណា
7 ព្រះទ្រង់បានធ្វើឲ្យខ្ញុំល្វើយទៅ ឱព្រះអង្គអើយ ទ្រង់បានបំភាំងពួកមិត្ររបស់ទូលបង្គំទាំងអស់ហើយ