11 ព្រះទ្រង់បានប្រគល់ខ្ញុំទៅឯអាទមិលល្មើស ហើយបានបោះបង់ចោលខ្ញុំទៅក្នុងកណ្តាប់ដៃនៃមេកំណាច
12 ពីដើមខ្ញុំមានសេចក្តីសុខ តែទ្រង់បានបំបាក់បំបែកខ្ញុំ អើ ទ្រង់បានចាប់កញ្ចឹងកខ្ញុំ ទាំងបោកខ្ញុំកំទេចផង ក៏បានបញ្ឈរខ្ញុំឡើងទុកជាទីវង់របស់ទ្រង់
13 ពួកពលធ្នូរបស់ទ្រង់ឡោមព័ទ្ធខ្ញុំ ទ្រង់ពុះចិត្តថ្លើមខ្ញុំជា២ឥតត្រាប្រណីឡើយ ទាំងចាក់ទឹកប្រមាត់ខ្ញុំចុះដល់ដី
14 ទ្រង់ទំលាយខ្ញុំជាចន្លោះខ្ជាន់ៗ ក៏រត់ចូលមកលើខ្ញុំ ដូចជាមនុស្សខ្លាំងពូកែ
15 ខ្ញុំបានដេរសំពត់ធ្មៃភ្ជាប់លើសាច់ខ្ញុំ ហើយបានដាក់អំណាចខ្ញុំចុះក្នុងធូលីដី
16 មុខខ្ញុំក្រហមដោយយំ ហើយមានម្លប់នៃសេចក្តីស្លាប់នៅត្របកភ្នែកខ្ញុំ
17 ទោះបើខ្ញុំគ្មានសេចក្តីអយុត្តិធម៌នៅក្នុងដៃ ហើយសេចក្តីអធិស្ឋានខ្ញុំជាបរិសុទ្ធក៏ដោយ។