យ៉ូប 16:13-19 KHOV

13 ពួក​ពល​ធ្នូ​របស់​ទ្រង់​ឡោម‌ព័ទ្ធ​ខ្ញុំ ទ្រង់​ពុះ​ចិត្ត​ថ្លើម​ខ្ញុំ​ជា​២​ឥត​ត្រា‌ប្រណី​ឡើយ ទាំង​ចាក់​ទឹក​ប្រមាត់​ខ្ញុំ​ចុះ​ដល់​ដី

14 ទ្រង់​ទំលាយ​ខ្ញុំ​ជា​ចន្លោះ​ខ្ជាន់ៗ ក៏​រត់​ចូល​មក​លើ​ខ្ញុំ ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ

15 ខ្ញុំ​បាន​ដេរ​សំពត់​ធ្មៃ​ភ្ជាប់​លើ​សាច់​ខ្ញុំ ហើយ​បាន​ដាក់​អំណាច​ខ្ញុំ​ចុះ​ក្នុង​ធូលី​ដី

16 មុខ​ខ្ញុំ​ក្រហម​ដោយ​យំ ហើយ​មាន​ម្លប់​នៃ​សេចក្តី​ស្លាប់​នៅ​ត្របក​ភ្នែក​ខ្ញុំ

17 ទោះ​បើ​ខ្ញុំ​គ្មាន​សេចក្តី​អយុត្តិ‌ធម៌​នៅ​ក្នុង​ដៃ ហើយ​សេចក្តី​អធិ‌ស្ឋាន​ខ្ញុំ​ជា​បរិសុទ្ធ​ក៏​ដោយ។

18 ផែនដី​អើយ កុំ​គ្រប​បាំង​ឈាម​ខ្ញុំ​ឡើយ ហើយ​កុំ​ឲ្យ​សំរែក​របស់​ខ្ញុំ បាន​ឈប់​ឈរ នៅ​កន្លែង​ណា​ឡើយ

19 ឥឡូវ​នេះ មើល​ចុះ ទី​បន្ទាល់​របស់​ខ្ញុំ​នៅ​លើ​ស្ថាន‌សួគ៌​ហើយ សាក្សី​របស់​ខ្ញុំ​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់