7 ព្រះទ្រង់បានធ្វើឲ្យខ្ញុំល្វើយទៅ ឱព្រះអង្គអើយ ទ្រង់បានបំភាំងពួកមិត្ររបស់ទូលបង្គំទាំងអស់ហើយ
8 ក៏បានធ្វើឲ្យទូលបង្គំជ្រួញសាច់ នោះជាទីបន្ទាល់១ ហើយអាការៈស្គាំងស្គមរបស់ទូលបង្គំ ក៏ឡើងធ្វើបន្ទាល់នៅមុខទូលបង្គំទៀត
9 ព្រះទ្រង់បានហែកហួរខ្ញុំ ដោយសេចក្តីកំហឹងរបស់ទ្រង់ ព្រមទាំងស្អប់ខ្ញុំផង ទ្រង់សង្កៀតធ្មេញដាក់ខ្ញុំ ខ្មាំងសត្រូវរបស់ខ្ញុំបានសំលៀងភ្នែកទាស់នឹងខ្ញុំ
10 ពួកគេបានហាមាត់គំរាមខ្ញុំ គេបានទះកំផ្លៀងបង្អៀនខ្ញុំ ហើយប្រមូលគ្នាទាស់នឹងខ្ញុំ
11 ព្រះទ្រង់បានប្រគល់ខ្ញុំទៅឯអាទមិលល្មើស ហើយបានបោះបង់ចោលខ្ញុំទៅក្នុងកណ្តាប់ដៃនៃមេកំណាច
12 ពីដើមខ្ញុំមានសេចក្តីសុខ តែទ្រង់បានបំបាក់បំបែកខ្ញុំ អើ ទ្រង់បានចាប់កញ្ចឹងកខ្ញុំ ទាំងបោកខ្ញុំកំទេចផង ក៏បានបញ្ឈរខ្ញុំឡើងទុកជាទីវង់របស់ទ្រង់
13 ពួកពលធ្នូរបស់ទ្រង់ឡោមព័ទ្ធខ្ញុំ ទ្រង់ពុះចិត្តថ្លើមខ្ញុំជា២ឥតត្រាប្រណីឡើយ ទាំងចាក់ទឹកប្រមាត់ខ្ញុំចុះដល់ដី