1 ជីវិតខ្ញុំស្បើយអស់ហើយ ថ្ងៃអាយុខ្ញុំក៏ផុតទៅ ផ្នូរក៏រង់ចាំខ្ញុំ
2 នៅជាមួយនឹងខ្ញុំមានសុទ្ធតែជាមនុស្សឡកឡឺយ ហើយភ្នែកខ្ញុំត្រូវមើលសេចក្តីចាក់រុករបស់គេជានិច្ច។
3 សូមទ្រង់ប្រោសមេត្តា ធានាឲ្យទូលបង្គំចំពោះព្រះអង្គទ្រង់ផង បើពុំនោះ តើមានអ្នកណានឹងចាប់ដៃយល់ព្រមនឹងទូលបង្គំបាន
4 ដ្បិតទ្រង់បានបង្ខាំងចិត្តគេចេញពីយោបល់ ហេតុនោះទ្រង់នឹងមិនដំកើងគេឡើងឡើយ
5 គេលួងលោមមិត្រសំឡាញ់ខ្លួនឲ្យតែបានរបឹប ហើយកូនចៅគេកាន់តែងងឹតភ្នែកទៅ។
6 ប៉ុន្តែ ទ្រង់បានធ្វើឲ្យខ្ញុំទៅជាសេចក្តីប្រៀបធៀបដល់មនុស្សទួទៅ ហើយគេស្តោះដាក់ចំមុខខ្ញុំ