យ៉ូប 17:3-9 KHOV

3 សូម​ទ្រង់​ប្រោស​មេត្តា ធានា​ឲ្យ​ទូល‌បង្គំ​ចំពោះ​ព្រះ‌អង្គ​ទ្រង់​ផង បើ​ពុំ​នោះ តើ​មាន​អ្នក​ណា​នឹង​ចាប់​ដៃ​យល់​ព្រម​នឹង​ទូល‌បង្គំ​បាន

4 ដ្បិត​ទ្រង់​បាន​បង្ខាំង​ចិត្ត​គេ​ចេញ​ពី​យោបល់ ហេតុ​នោះ​ទ្រង់​នឹង​មិន​ដំកើង​គេ​ឡើង​ឡើយ

5 គេ​លួង‌លោម​មិត្រ​សំឡាញ់​ខ្លួន​ឲ្យ​តែ​បាន​របឹប ហើយ​កូន​ចៅ​គេ​កាន់​តែ​ងងឹត​ភ្នែក​ទៅ។

6 ប៉ុន្តែ ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​ជា​សេចក្តី​ប្រៀប‌ធៀប​ដល់​មនុស្ស​ទួទៅ ហើយ​គេ​ស្តោះ​ដាក់​ចំ​មុខ​ខ្ញុំ

7 ភ្នែក​ខ្ញុំ​ក៏​ស្រវាំង ដោយ​សេចក្តី​ទុក្ខ​ព្រួយ ហើយ​អវយវៈ​រូប​កាយ​ខ្ញុំ​ទាំង​អស់​ទុក​ដូច​ជា​ស្រមោល​ទទេ

8 មនុស្ស​ទៀង​ត្រង់​នឹង​មាន​សេចក្តី​អស្ចារ្យ​ពី​ដំណើរ​នេះ ហើយ​មនុស្ស​ផូរ‌ផង់ គេ​នឹង​លើក​គ្នា​ទាស់​នឹង​មនុស្ស​ទមិល​ល្មើស

9 ចំណែក​អ្នក​សុចរិត គេ​នឹង​ព្យាយាម​ក្នុង​ផ្លូវ​គេ ហើយ​អ្នក​ណា​ដែល​មាន​ដៃ​ស្អាត អ្នក​នោះ​នឹង​មាន​កំឡាំង​កាន់​តែ​ខ្លាំង​ឡើង