12 កំឡាំងគេហេវទៅដោយអត់ឃ្លាន ហើយសេចក្តីអន្តរាយនឹងប្រុងប្រៀបជាស្រេចនៅខាងគេ
13 អវយវៈរូបកាយគេនឹងត្រូវលេបបាត់ទៅ គឺកូនច្បងនៃសេចក្តីស្លាប់ នឹងស៊ីអវយវៈគេអស់រលីង
14 គេនឹងត្រូវរលើងចេញពីទីលំនៅ ដែលបានយកជាទីពឹង ហើយនឹងត្រូវនាំទៅចំពោះស្តេចនៃសេចក្តីស្ញែងខ្លាច
15 មនុស្សក្រៅវង្សត្រកូលរបស់គេ នឹងមកនៅក្នុងទីលំនៅគេវិញ ហើយនឹងមានស្ពាន់ធ័ររោយចុះមកលើទីអាស្រ័យរបស់គេ
16 នៅខាងក្រោម ឫសគេនឹងត្រូវក្រៀមស្ងួតទៅ ហើយខាងលើ មែកគេនឹងត្រូវកាច់ចេញ
17 ទាំងសេចក្តីនឹកចាំពីគេនឹងសូន្យបាត់ពីផែនដីទៅ ហើយនឹងលែងឮនិយាយពីឈ្មោះគេតាមផ្លូវតទៅ
18 គេនឹងត្រូវដេញចេញពីពន្លឺទៅក្នុងទីងងឹត ហើយត្រូវប្រដេញចេញពីលោកីយ៍ផង