14 គេនឹងត្រូវរលើងចេញពីទីលំនៅ ដែលបានយកជាទីពឹង ហើយនឹងត្រូវនាំទៅចំពោះស្តេចនៃសេចក្តីស្ញែងខ្លាច
15 មនុស្សក្រៅវង្សត្រកូលរបស់គេ នឹងមកនៅក្នុងទីលំនៅគេវិញ ហើយនឹងមានស្ពាន់ធ័ររោយចុះមកលើទីអាស្រ័យរបស់គេ
16 នៅខាងក្រោម ឫសគេនឹងត្រូវក្រៀមស្ងួតទៅ ហើយខាងលើ មែកគេនឹងត្រូវកាច់ចេញ
17 ទាំងសេចក្តីនឹកចាំពីគេនឹងសូន្យបាត់ពីផែនដីទៅ ហើយនឹងលែងឮនិយាយពីឈ្មោះគេតាមផ្លូវតទៅ
18 គេនឹងត្រូវដេញចេញពីពន្លឺទៅក្នុងទីងងឹត ហើយត្រូវប្រដេញចេញពីលោកីយ៍ផង
19 គេនឹងគ្មានកូនឬចៅក្នុងវង្សត្រកូលរបស់គេ ឬអ្នកណាសល់នៅ ក្នុងកន្លែងដែលគេអាស្រ័យនោះឡើយ
20 ពួកជំនាន់ក្រោយនឹងមានសេចក្តីអស្ចារ្យពីប្រវត្តិរបស់គេ ដូចជាជំនាន់មុនបានភ័យខ្លាចដែរ