យ៉ូប 18:16-21 KHOV

16 នៅ​ខាង​ក្រោម ឫស​គេ​នឹង​ត្រូវ​ក្រៀម​ស្ងួត​ទៅ ហើយ​ខាង​លើ មែក​គេ​នឹង​ត្រូវ​កាច់​ចេញ

17 ទាំង​សេចក្តី​នឹក​ចាំ​ពី​គេ​នឹង​សូន្យ​បាត់​ពី​ផែនដី​ទៅ ហើយ​នឹង​លែង​ឮ​និយាយ​ពី​ឈ្មោះ​គេ​តាម​ផ្លូវ​ត​ទៅ

18 គេ​នឹង​ត្រូវ​ដេញ​ចេញ​ពី​ពន្លឺ​ទៅ​ក្នុង​ទី​ងងឹត ហើយ​ត្រូវ​ប្រដេញ​ចេញ​ពី​លោកីយ៍​ផង

19 គេ​នឹង​គ្មាន​កូន​ឬ​ចៅ​ក្នុង​វង្ស​ត្រកូល​របស់​គេ ឬ​អ្នក​ណា​សល់​នៅ ក្នុង​កន្លែង​ដែល​គេ​អាស្រ័យ​នោះ​ឡើយ

20 ពួក​ជំនាន់​ក្រោយ​នឹង​មាន​សេចក្តី​អស្ចារ្យ​ពី​ប្រវត្តិ​របស់​គេ ដូច​ជា​ជំនាន់​មុន​បាន​ភ័យ​ខ្លាច​ដែរ

21 ប្រាកដ​ជា​យ៉ាង​នោះ​ហើយ ដែល​ជា​ទី​លំនៅ​របស់​មនុស្ស​អាក្រក់ នេះ​ហើយ​ជា​កន្លែង​នៃ​អ្នក​ដែល​មិន​ស្គាល់​ព្រះ។