4 ឱអ្នកដែលហែកហួរខ្លួនដោយសេចក្តីកំហឹង តើផែនដីត្រូវចោលស្ងាត់ដោយព្រោះអ្នក ឬថ្មត្រូវរើចេញពីកន្លែងទៅឬអី។
5 ឯពន្លឺនៃមនុស្សអាក្រក់នឹងរលត់ទៅ ហើយរងើកភ្លើងរបស់គេនឹងលែងភ្លឺ
6 ពន្លឺនៅក្នុងទីលំនៅគេ នឹងត្រូវងងឹតវិញ ហើយចង្កៀងនៅពីលើគេនឹងរលត់ទៅ
7 អស់ទាំងជំហាននៃកំឡាំងគេនឹងកាន់តែអន់ថយ ហើយគំនិតរបស់ខ្លួននឹងផ្តួលគេផង
8 ដ្បិតជើងខ្លួនគេនាំឲ្យគេជាប់មង គេដើរលើរង្វង់អន្ទាក់ជានិច្ច
9 អន្ទាក់នឹងរូតជាប់កែងជើងគេ ហើយអន្ទាក់សាងនឹងវាត់ឡើងជាប់គេ
10 មានខ្សែរូតបង្កប់ក្នុងដីសំរាប់ចាប់គេ ហើយមានអង្គប់រង់ចាំគេនៅផ្លូវ