11 ទ្រង់បានបង្កាត់សេចក្តីក្រោធរបស់ទ្រង់ទាស់នឹងខ្ញុំ ក៏រាប់ខ្ញុំ ទុកដូចជាសត្រូវនឹងទ្រង់
12 ពលទ័ពរបស់ទ្រង់ចូលមកព្រមៗគ្នា ហើយលើកថ្នល់មកទាស់នឹងខ្ញុំ ក៏បោះទ័ពព័ទ្ធជុំវិញទីលំនៅរបស់ខ្ញុំដែរ។
13 ទ្រង់បានញែកពួកបងប្អូនខ្ញុំចេញឆ្ងាយពីខ្ញុំ ហើយពួកអ្នកដែលខ្ញុំស្គាល់ ក៏ត្រឡប់ទៅជាអ្នកដទៃទាំងអស់
14 ញាតិសន្តានខ្ញុំបានទុកខ្ញុំចោល ហើយមិត្រសំឡាញ់ដែលជិតស្និទ្ធ ក៏ភ្លេចខ្ញុំអស់ហើយ
15 ទាំងពួកអ្នកនៅផ្ទះខ្ញុំ និងបាវស្រី ក៏ទុកខ្ញុំដូចជាអ្នកដទៃ ខ្ញុំដូចជាអ្នកកន្ទៀតដល់ភ្នែកគេ
16 ខ្ញុំហៅអ្នកបំរើខ្ញុំ តែវាមិនឆ្លើយសោះ ទោះបើខ្ញុំសូមអង្វរវាផង
17 ខ្យល់មាត់របស់ខ្ញុំជាទីស្អប់ខ្ពើមដល់ប្រពន្ធខ្ញុំ ហើយសេចក្តីអង្វររបស់ខ្ញុំជាទីខ្ពើមដល់បងប្អូនពោះ១នឹងខ្ញុំដែរ