17 ខ្យល់មាត់របស់ខ្ញុំជាទីស្អប់ខ្ពើមដល់ប្រពន្ធខ្ញុំ ហើយសេចក្តីអង្វររបស់ខ្ញុំជាទីខ្ពើមដល់បងប្អូនពោះ១នឹងខ្ញុំដែរ
18 ទោះទាំងកូនក្មេងក៏មើលងាយដល់ខ្ញុំ បើកាលណាខ្ញុំក្រោកឡើង នោះវានិយាយបង្កាច់ខ្ញុំ
19 ពួកមិត្រសំឡាញ់ជិតស្និទ្ធក៏ខ្ពើមឆ្អើមខ្ញុំ ហើយទាំងពួកអ្នកដែលខ្ញុំបានស្រឡាញ់ថ្នម ក៏ប្រែជាទាស់នឹងខ្ញុំវិញ
20 ឆ្អឹងខ្ញុំនៅជាប់នឹងស្បែក ហើយនឹងសាច់ខ្ញុំ ខ្ញុំរួចបានតែជីវិតប៉ុណ្ណោះ
21 ឱអ្នករាល់គ្នា ជាសំឡាញ់ខ្ញុំអើយ សូមអាណិតខ្ញុំ សូមអាណិតខ្ញុំផង ដ្បិតព្រះហស្តនៃព្រះបានពាល់ខ្ញុំហើយ
22 ហេតុអ្វីបានជាអ្នករាល់គ្នាដេញតាមខ្ញុំដូចជាព្រះដែរ ហើយមិនទាន់ឆ្អែតនឹងសាច់ខ្ញុំទៀត
23 ឱបើសិនជាពាក្យខ្ញុំបានសរសេរចុះ ឱបើបានកត់ទុកក្នុងសៀវភៅទៅអេះ