20 ឆ្អឹងខ្ញុំនៅជាប់នឹងស្បែក ហើយនឹងសាច់ខ្ញុំ ខ្ញុំរួចបានតែជីវិតប៉ុណ្ណោះ
21 ឱអ្នករាល់គ្នា ជាសំឡាញ់ខ្ញុំអើយ សូមអាណិតខ្ញុំ សូមអាណិតខ្ញុំផង ដ្បិតព្រះហស្តនៃព្រះបានពាល់ខ្ញុំហើយ
22 ហេតុអ្វីបានជាអ្នករាល់គ្នាដេញតាមខ្ញុំដូចជាព្រះដែរ ហើយមិនទាន់ឆ្អែតនឹងសាច់ខ្ញុំទៀត
23 ឱបើសិនជាពាក្យខ្ញុំបានសរសេរចុះ ឱបើបានកត់ទុកក្នុងសៀវភៅទៅអេះ
24 គឺបានឆ្លាក់នៅនឹងថ្មដោយដែកឆ្លាក់ ហើយនឹងសំណទុកជារៀងរាបតទៅ
25 ប៉ុន្តែ ឯខ្ញុំៗដឹងថា អ្នកដែលលោះខ្ញុំទ្រង់មានព្រះជន្មរស់នៅ ហើយដល់ជាន់ក្រោយ ទ្រង់នឹងមកឈរនៅលើផែនដី
26 ហើយក្រោយដែលសំបកកាយខ្ញុំនេះត្រូវរលាយទៅ គឺក្រៅពីរាងកាយនោះខ្ញុំនឹងបានឃើញព្រះ