យ៉ូប 19:6-12 KHOV

6 នោះ​ត្រូវ​ដឹង​ថា គឺ​ព្រះ​ដែល​បាន​ផ្តួល​ខ្ញុំ ហើយ​បាន​ព័ទ្ធ​ខ្ញុំ​ជុំវិញ​ដោយ​មង​របស់​ទ្រង់។

7 មើល ខ្ញុំ​ស្រែក​ឡើង​ថា ខ្ញុំ​ត្រូវ​គេ​ធ្វើ​អាក្រក់​ហើយ តែ​គ្មាន​អ្នក​ណា​ឮ​សោះ ខ្ញុំ​ស្រែក​ឲ្យ​គេ​ជួយ តែ​គ្មាន​សេចក្តី​យុត្តិ‌ធម៌​ឡើយ

8 ទ្រង់​បាន​ធ្វើ​របង​រាំង​ផ្លូវ​ខ្ញុំ មិន​ឲ្យ​ទៅ​ណា​បាន ក៏​បាន​ធ្វើ​ឲ្យ​ផ្លូវ​ច្រក​របស់​ខ្ញុំ​ងងឹត​ទៅ

9 ទ្រង់​បាន​ដោះ​កេរ្តិ៍​ឈ្មោះ​ខ្ញុំ​ចេញ ព្រម​ទាំង​ចាប់​យក​មកុដ​ពី​ក្បាល​ខ្ញុំ​ចេញ​ផង

10 ទ្រង់​បាន​បំផ្លាញ​ខ្ញុំ​ពី​គ្រប់​ទិស ហើយ​ខ្ញុំ​កំពុង​តែ​ទៅ​បាត់ ឯ​សេចក្តី​សង្ឃឹម​របស់​ខ្ញុំ នោះ​ទ្រង់​បាន​រំលើង​ចេញ ដូច​ជា​ដើម​ឈើ

11 ទ្រង់​បាន​បង្កាត់​សេចក្តី​ក្រោធ​របស់​ទ្រង់​ទាស់​នឹង​ខ្ញុំ ក៏​រាប់​ខ្ញុំ ទុក​ដូច​ជា​សត្រូវ​នឹង​ទ្រង់

12 ពល​ទ័ព​របស់​ទ្រង់​ចូល​មក​ព្រមៗ​គ្នា ហើយ​លើក​ថ្នល់​មក​ទាស់​នឹង​ខ្ញុំ ក៏​បោះ​ទ័ព​ព័ទ្ធ​ជុំវិញ​ទី​លំនៅ​របស់​ខ្ញុំ​ដែរ។