យ៉ូប 2:10-13 KHOV

10 តែ​លោក​ឆ្លើយ​ថា ឯង​និយាយ​ដូច​ជា​ស្រី​ឆោត​ល្ងង់​ទេ ម៉េច យើង​ទទួល​សេចក្តី​ល្អ​មក​ពី​ព្រះ តើ​មិន​ត្រូវ​ទទួល​សេចក្តី​អាក្រក់​ដែរ​ទេ​ឬ ក្នុង​គ្រប់​ទាំង​សេចក្តី​ទាំង​នោះ យ៉ូប​មិន​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​បបូរ​មាត់​ទេ។

11 រីឯ​មិត្រ​សំឡាញ់​របស់​យ៉ូប​ទាំង​៣​នាក់ កាល​បាន​ឮ​និយាយ​ពី​សេចក្តី​អាក្រក់​ទាំង​នោះ ដែល​កើត​ដល់​លោក នោះ​គេ​ក៏​មក​ពី​លំនៅ​របស់​គេ​រៀង​ខ្លួន គឺ​អេលី‌ផាស ជា​សាសន៍​ថេម៉ាន​១ ប៊ីល‌ដាឌ ជា​សាសន៍​ស៊ូអា​១ និង​សូផារ ជា​សាសន៍​ន៉ាអាម៉ា​១ គេ​សន្មត​គ្នា​នឹង​មក​រួម​ទុក្ខ​ជា​មួយ ហើយ​ជួយ​ឲ្យ​លោក​ក្សាន្ត​ចាក​ទុក្ខ

12 កាល​គេ​ងើប​ភ្នែក​មើល​ពី​ចំងាយ​ទៅ​ឃើញ តែ​មិន​បាន​ស្គាល់​លោក នោះ​ក៏​ឡើង​សំឡេង​យំ ហើយ​ហែក​អាវ​ខ្លួន​គ្រប់​គ្នា ព្រម​ទាំង​បាច​ធូលី​ដី​ទៅ​លើ​អាកាស ពី​លើ​ក្បាល​របស់​ខ្លួន​ដែរ

13 រួច​គេ​អង្គុយ​នៅ​ដី ជា​មួយ​នឹង​លោក​អស់​៧​យប់​៧​ថ្ងៃ ឥត​មាន​អ្នក​ណា​និយាយ​ទៅ​លោក​១​ម៉ាត់​សោះ ដោយ​ឃើញ​ថា លោក​មាន​សេចក្តី​ទុក្ខ​ជា​ទំងន់​ណាស់។