យ៉ូប 20:1-5 KHOV

1 នោះ​សូផារ ជា​សាសន៍​ន៉ាអាម៉ា ក៏​ឆ្លើយ​ឡើង​ថា

2 គឺ​ដោយ​ហេតុ​នោះ​បាន​ជា​គំនិត​ខ្ញុំ​បណ្តាល​ឲ្យ​ឆ្លើយ ដោយ​ព្រោះ​សេចក្តី​រួស‌រាន់​នៅ​ក្នុង​ចិត្ត​ខ្ញុំ

3 ខ្ញុំ​បាន​ឮ​សេចក្តី​បន្ទោស​នោះ ដែល​ជា​សេចក្តី​ទំនាស់​ចិត្ត​ខ្ញុំ វិញ្ញាណ​នៃ​សេចក្តី​ចេះ​ដឹង​របស់​ខ្ញុំ​ក៏​បណ្តាល​ឲ្យ​ខ្ញុំ​ឆ្លើយ​ឡើង

4 តើ​អ្នក​មិន​បាន​ដឹង​សេចក្តី​នេះ​ទេ​ឬ​អី ថា​តាំង​ពី​ចាស់​បុរាណ​មក គឺ​ពី​កាល​ព្រះ​បាន​ដាក់​មនុស្ស​ឲ្យ​មាន​នៅ​ផែនដី

5 នោះ​ការ​ជ័យ‌ជំនះ​របស់​មនុស្ស​អាក្រក់​នៅ​មិន​យូរ​ប៉ុន្មាន ហើយ​សេចក្តី​រីក‌រាយ​របស់​មនុស្ស​ទមិល​ល្មើស​ក៏​នៅ​តែ​១​ភ្លែត​ទេ