យ៉ូប 20:12-18 KHOV

12 ទោះ​បើ​សេចក្តី​អាក្រក់​មាន​រស​ផ្អែម​នៅ​ក្នុង​មាត់​គេ ទោះ​បើ​គេ​លាក់​សេចក្តី​នោះ​នៅ​ក្រោម​អណ្តាត

13 ទោះ​បើ​លៃ‌លក​សំចៃ​ទុក មិន​ចង់​លេប​ចុះ​ទៅ គឺ​បៀម​ទុក​នៅ​តែ​ក្នុង​មាត់​វិញ​ក៏​ដោយ

14 គង់​តែ​អាហារ​នៅ​ក្នុង​ពោះ​គេ​បាន​ប្រែ​ក្លាយ​ទៅ ឲ្យ​បាន​ជា​ពិស​នៃ​ពស់​ហនុមាន​នៅ​ក្នុង​ខ្លួន​គេ​ដែរ

15 គេ​បាន​លេប​ទ្រព្យ‌សម្បត្តិ​ចូល​ទៅ ហើយ​នឹង​ត្រូវ​ក្អួត​ចេញ​មក​វិញ ព្រះ​ទ្រង់​នឹង​កំចាត់​របស់​ទាំង​នោះ​ចេញ​ពី​ពោះ​គេ

16 គេ​នឹង​ជញ្ជក់​ពិស​របស់​ពស់​ហនុមាន ហើយ​នឹង​ស្លាប់ ដោយ‌សារ​អណ្តាត​ពស់‌វែក

17 គេ​នឹង​លែង​មើល​ទឹក​ឃ្មុំ ដែល​ហូរ​ដូច​ទឹក​ទន្លេ និង​ទឹក​ដោះ​ដែល​ហូរ​ដូច​ទឹក​ស្ទឹង​ទៀត

18 អ្វីៗ​ដែល​គេ​ខ្វល់‌ខ្វាយ​រក​បាន នោះ​នឹង​ត្រូវ​ប្រគល់​ទៅ​វិញ ឥត​ទំពា​លេប​បាន​ទេ គេ​នឹង​ប្រគល់​ទៅ​វិញ​តាម​ចំនួន ឥត​ដែល​បាន​សប្បាយ​ចិត្ត​ដោយ‌សារ​របស់​ទាំង​នោះ​ឡើយ