យ៉ូប 20:15-21 KHOV

15 គេ​បាន​លេប​ទ្រព្យ‌សម្បត្តិ​ចូល​ទៅ ហើយ​នឹង​ត្រូវ​ក្អួត​ចេញ​មក​វិញ ព្រះ​ទ្រង់​នឹង​កំចាត់​របស់​ទាំង​នោះ​ចេញ​ពី​ពោះ​គេ

16 គេ​នឹង​ជញ្ជក់​ពិស​របស់​ពស់​ហនុមាន ហើយ​នឹង​ស្លាប់ ដោយ‌សារ​អណ្តាត​ពស់‌វែក

17 គេ​នឹង​លែង​មើល​ទឹក​ឃ្មុំ ដែល​ហូរ​ដូច​ទឹក​ទន្លេ និង​ទឹក​ដោះ​ដែល​ហូរ​ដូច​ទឹក​ស្ទឹង​ទៀត

18 អ្វីៗ​ដែល​គេ​ខ្វល់‌ខ្វាយ​រក​បាន នោះ​នឹង​ត្រូវ​ប្រគល់​ទៅ​វិញ ឥត​ទំពា​លេប​បាន​ទេ គេ​នឹង​ប្រគល់​ទៅ​វិញ​តាម​ចំនួន ឥត​ដែល​បាន​សប្បាយ​ចិត្ត​ដោយ‌សារ​របស់​ទាំង​នោះ​ឡើយ

19 ពី​ព្រោះ​គេ​បាន​សង្កត់‌សង្កិន ឥត​រមិល​ដល់​ពួក​ទាល់​ក្រ ក៏​បាន​រឹប​ជាន់​យក​ផ្ទះ​១​ដែល​ខ្លួន​មិន​បាន​សង់​ផង។

20 មុខ​ជា​គេ​គ្មាន​សេចក្តី​សុខ​នៅ​ក្នុង​ចិត្ត​ទេ ហើយ​នឹង​ទុក​របស់​ដែល​គេ​ពេញ​ចិត្ត ឲ្យ​គង់​នៅ​មិន​បាន​ឡើយ

21 គ្មាន​សល់​អ្វី ដែល​គេ​មិន​ត្របាក់​លេប​ចូល​ទៅ​នោះ​ទេ ហេតុ​នោះ​សេចក្តី​ចំរើន​របស់​គេ​នឹង​មិន​ស្ថិត‌ស្ថេរ​ឡើយ