20 មុខជាគេគ្មានសេចក្តីសុខនៅក្នុងចិត្តទេ ហើយនឹងទុករបស់ដែលគេពេញចិត្ត ឲ្យគង់នៅមិនបានឡើយ
21 គ្មានសល់អ្វី ដែលគេមិនត្របាក់លេបចូលទៅនោះទេ ហេតុនោះសេចក្តីចំរើនរបស់គេនឹងមិនស្ថិតស្ថេរឡើយ
22 កាលណាដល់កំពូលនៃសេចក្តីបរិបូរ នោះគេនឹងត្រូវខ្វះខាតវិញ ដៃនៃអស់អ្នកដែលមានសេចក្តីលំបាកនឹងមកលើគេ
23 ព្រះទ្រង់នឹងបោះសេចក្តីក្រោធដ៏សហ័ស មកសំរាប់ចំអែតពោះគេ ហើយនឹងទំលាក់មកលើគេ ទុកសំរាប់ជាអាហារ
24 គេនឹងរត់ចេញពីគ្រឿងដែក ហើយធ្នូលង្ហិននឹងបាញ់ទំលុះខ្លួន
25 គេនឹងដកចេញពីខ្លួនមក អើ មុខព្រួញដែលភ្លឺផ្លេកនឹងចេញពីពោះគេមក នោះសេចក្តីតក់ស្លុតនឹងកើតឡើងដល់គេ
26 អស់ទាំងសេចក្តីងងឹតបានមកបង្ខូចទ្រព្យសម្បត្តិគេ នឹងមានភ្លើងដែលឥតមនុស្សផ្លុំបានឆេះបំផ្លាញគេ ព្រមទាំងបន្សុសទាំងអស់ដែលសល់នៅក្នុងទីលំនៅគេផង