23 ព្រះទ្រង់នឹងបោះសេចក្តីក្រោធដ៏សហ័ស មកសំរាប់ចំអែតពោះគេ ហើយនឹងទំលាក់មកលើគេ ទុកសំរាប់ជាអាហារ
24 គេនឹងរត់ចេញពីគ្រឿងដែក ហើយធ្នូលង្ហិននឹងបាញ់ទំលុះខ្លួន
25 គេនឹងដកចេញពីខ្លួនមក អើ មុខព្រួញដែលភ្លឺផ្លេកនឹងចេញពីពោះគេមក នោះសេចក្តីតក់ស្លុតនឹងកើតឡើងដល់គេ
26 អស់ទាំងសេចក្តីងងឹតបានមកបង្ខូចទ្រព្យសម្បត្តិគេ នឹងមានភ្លើងដែលឥតមនុស្សផ្លុំបានឆេះបំផ្លាញគេ ព្រមទាំងបន្សុសទាំងអស់ដែលសល់នៅក្នុងទីលំនៅគេផង
27 ឯផ្ទៃមេឃក៏នឹងសំដែងពីសេចក្តីទុច្ចរិតរបស់គេ ហើយទាំងផែនដីនឹងក្រោកឡើងទាស់នឹងគេដែរ
28 ផលចំរើននៃពួកគ្រួគេនឹងចាកចេញទៅ ទាំងអស់នឹងហូរទៅបាត់នៅថ្ងៃនៃសេចក្តីក្រោធរបស់ទ្រង់
29 នេះហើយជាចំណែកដែលមនុស្សអាក្រក់ត្រូវទទួលអំពីព្រះ ជាមរដកដែលព្រះទ្រង់ចែកឲ្យដល់គេ។