យ៉ូប 20:4-10 KHOV

4 តើ​អ្នក​មិន​បាន​ដឹង​សេចក្តី​នេះ​ទេ​ឬ​អី ថា​តាំង​ពី​ចាស់​បុរាណ​មក គឺ​ពី​កាល​ព្រះ​បាន​ដាក់​មនុស្ស​ឲ្យ​មាន​នៅ​ផែនដី

5 នោះ​ការ​ជ័យ‌ជំនះ​របស់​មនុស្ស​អាក្រក់​នៅ​មិន​យូរ​ប៉ុន្មាន ហើយ​សេចក្តី​រីក‌រាយ​របស់​មនុស្ស​ទមិល​ល្មើស​ក៏​នៅ​តែ​១​ភ្លែត​ទេ

6 ទោះ​បើ​គេ​មាន​កំពស់​ដល់​ផ្ទៃ​មេឃ ហើយ​ក្បាល​គេ​លូត​ឡើង​ដល់​ពពក​ក៏​ដោយ

7 គង់​តែ​នឹង​ត្រូវ​វិនាស​ទៅ​ជានិច្ច​ដូច​ជា​លាមក​របស់​ខ្លួន​គេ​ដែរ ឯ​ពួក​អ្នក​ដែល​ធ្លាប់​ឃើញ​គេ នោះ​នឹង​សួរ​ថា តើ​គេ​នៅ​ឯ​ណា

8 គេ​នឹង​ហោះ​ហើរ​ទៅ​បាត់​ដូច​ជា​សប្តិ ឥត​មាន​អ្នក​ណា​ឃើញ​ទៀត​ឡើយ អើ នឹង​ត្រូវ​បណ្តេញ​ទៅ​ដូច​ជា​ការ​ជាក់​ស្តែង​នៅ​ពេល​យប់​ផង

9 នោះ​ភ្នែក​ដែល​ធ្លាប់​ឃើញ​គេ នឹង​មិន​ឃើញ​គេ​ទៀត​ទេ ហើយ​ទី​កន្លែង​របស់​គេ​នឹង​លែង​ឃើញ​គេ​ដែរ

10 កូន​ចៅ​គេ​នឹង​សូម​អង្វរ​ដល់​ពួក​ទាល់​ក្រ ដៃ​របស់​ខ្លួន​គេ​នឹង​ត្រូវ​ប្រគល់​ទ្រព្យ‌សម្បត្តិ​ទៅ​វិញ