យ៉ូប 21:1-6 KHOV

1 នោះ​យ៉ូប​ក៏​ឆ្លើយ​ឡើង​ថា

2 សូម​ផ្ចង់​ចិត្ត​ស្តាប់​ពាក្យ​ខ្ញុំ​សិន ឲ្យ​ខ្ញុំ​ក្សាន្ត​ទុក្ខ​ត្រឹម​ប៉ុណ្ណេះ

3 សូម​ទ្រាំ​ឲ្យ​ខ្ញុំ​និយាយ​ខ្លះ​ផង រួច​ក្រោយ​ដែល​ខ្ញុំ​បាន​និយាយ​ចប់​ហើយ នោះ​សឹម​ឡក‌ឡឺយ​ចុះ

4 ចំណែក​ខ្ញុំ តើ​សេចក្តី​ដំអូញ​ខ្ញុំ​បាន​ដំរង់​ដល់​មនុស្ស​ឬ​អី បើ​ដូច្នេះ ធ្វើ​ដូច​ម្តេច​នឹង​ឲ្យ​ខ្ញុំ​មិន​មាន​សេចក្តី​អន់​ចិត្ត​បាន

5 ចូរ​ចំណាំ​មើល​ខ្ញុំ ហើយ​មាន​សេចក្តី​អស្ចារ្យ​ចុះ រួច​ដាក់​ដៃ​ខ្ទប់​មាត់​ទៅ

6 កាល​ណា​ខ្ញុំ​នឹក​ពី​សេចក្តី​ទាំង​នេះ នោះ​ខ្ញុំ​មាន​សេចក្តី​តក់‌ស្លុត ហើយ​សេចក្តី​ភ័យ​ខ្លាច​ក៏​បំព្រឺ​សាច់​ខ្ញុំ