11 គេឲ្យកូនតូចៗរបស់គេចេញទៅដូចជាហ្វូងចៀម ហើយកូនធំៗក៏លោតកញ្ឆាត់កញ្ឆេងផង
12 វារាល់គ្នាច្រៀងតាមចង្វាក់គែន និងស៊ុង ហើយក៏អរសប្បាយតាមសំឡេងខ្លុយ
13 រាល់តែថ្ងៃគេតែងបង្អស់ពេលទៅ ដោយអ្វីៗដែលគេពេញចិត្ត ហើយក្នុង១រំពេច គេចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់
14 គេទូលដល់ព្រះថា ចូរថយចេញពីយើងទៅ ពីព្រោះយើងមិនចូលចិត្តស្គាល់ផ្លូវទ្រង់ទេ
15 តើព្រះដ៏មានគ្រប់ព្រះចេស្តាជាអ្វី ដែលយើងត្រូវគោរពដល់ទ្រង់ ហើយបើយើងអធិស្ឋានដល់ទ្រង់ តើនឹងមានប្រយោជន៍អ្វី
16 ដូច្នេះ ធ្វើដូចម្តេចទៅ គឺសេចក្តីចំរើនរបស់គេមិនស្រេចនៅដៃគេទេ ឱសូមឲ្យគំនិតនៃពួកមនុស្សអាក្រក់បាននៅឆ្ងាយពីខ្ញុំទៅ។
17 សេចក្តីនេះក៏កើតឡើងជាញឹកញយដែរទេតើ គឺចង្កៀងនៃមនុស្សអាក្រក់រលត់ទៅ ក៏មានសេចក្តីលំបាកកើតដល់គេ ដ្បិតព្រះទ្រង់ចែកសេចក្តីវេទនា ដោយសេចក្តីក្រោធរបស់ទ្រង់ដែរ